ខ្យល់ព្យុះវាយប្រហារស្រីលង្កាសម្លាប់មនុស្ស៤នាក់និងបាត់ខ្លួន២៣នាក់

0
23918

ខ្យល់ព្យុះដោយមានលាយឡំជាមួយភ្លៀងយ៉ាងខ្លាំងផងនោះ បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេស ស្រីលង្កាកាលពីម្សិលមិញបណ្តាលឲ្យមានមនុស្សស្លាប់៤នាក់និងបាត់ខ្លួន២៣នាក់ដែលក្នុងនោះភាគ ច្រើនជាអ្នកនេសាទ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាបានឲ្យដឹងថាខ្យលព្យុះបានបក់ បោកខ្លាំងលើរដ្ឋធានីកូឡំបូដែលនៅជាប់នឹងឆ្នេរសមុទ្រ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេស ស្រីលង្កាតែងតែទទួលរងនូវគ្រោះដោយបាតុភូតធម្មជាតិជាញឹកញាប់។កាលពីខែឧសភាប្រជាជន២០០នាក់បានស្លាប់ដោយសារការបាក់ដីបណ្តាលមកពីទឹកជំនន់៕

image

Facebook Comments
Loading...